យើងមិនចាំបាច់បារម្ភទេ ថាគេនឹងទៅទាក់ទងអ្នកណា
យើងមិនចាំបាច់បារម្ភទេ ថាគេនឹងលយចមានអ្នកថ្មី
យើងមិនចាំបាច់បារម្ភទេ ថាគេនឹងបំភ្លេចយើង
យើងមិនចាំបាច់បារម្ភទេ ថាគេនឹងធុញទ្រាន់នឹងយើង
យើងមិនចាំបាច់បារម្ភទេ ថាគេនឹងគ្មានពេលសម្រាប់យើង
យើងមិនចាំបាច់បារម្ភទេ ថាអ្នកណាមកដណ្ដើមគេពីយើង
បើយើងជាមនុស្សដែលគេស្រឡាញ់
ទោះយើងដេញគេទៀត ក៏គេមិនទៅចោលយើងដែរ
ទោះយើងខឹងនឹងគេ ក៏គេនៅតែមកលួងយើង
ទោះយើងមិនខ្វល់ពីគេ ក៏គេនៅតែតាមCareយើងដែរ
ទោះយើងកុហកគេ ក៏គេនៅតែជឿយើង កាន់ជើងយើងដែរ
សំខាន់ បើគេធ្វើបែបហ្នឹងដាក់អ្នកហើយ កុំធ្វើបាបចិត្តគេ កុំបោកប្រាស់គេ ព្រោះយើងមិនដឹងទេថា យើងនឹងមានសំណាងបានជួបអ្នកក្រោយ ដែលល្អដូចជាគេទៀតឬក៏អត់
បានជួបមនុស្សល្អហើយ ថែរក្សាគេទៅ ស្រឡាញ់គេឱ្យច្រើនៗទៅ មិនត្រូវធ្វើឱ្យបាត់បង់គេទេ ព្រោះថា មានមនុស្សមួយចំនួន គ្មានសំណាង បានទទួលមនុស្សល្អដូចយើងផង សូម្បីតែគេ ក៏គេមិនអាចនឹងធ្វើល្អដាក់មនុស្សទាំងអស់ ដូចធ្វើដាក់យើងដែរ