~ភាពល្ងង់ខ្លៅ មិនមែនជាកំហុសទេ តែអំនួតក្អេងក្អាង និងការយល់ច្រឡំថាខ្លួនឯងចេះ ទើបជាកំហុសដ៏ធំ។ ថ្ងៃនេះ អ្នកមិនរាប់អានគាត់ ព្រោះអ្នកយល់ថាគាត់ជាមនុស្សដែលអន់ជាងអ្នក សួរថា តើអ្នកធ្វើយ៉ាងមេច ទើបដឹងពីស្ថានភាពរបស់គាត់ នាពេលអនាគត? ចុះបើថ្ងៃក្រោយ គាត់ក្លាយជាមនុស្ស ដែលល្បីឈ្មោះ និងមានស្ថានភាពល្អជាងអ្នក រាប់រយដងវិញ នោះអ្នកនឹងមានវិប្បដិសេរី ដោយសារការរើសអើងរបស់អ្នក ក្នុងថ្ងៃនេះជាមិនខាន។