ខ្ញុំឈ្មោះ ស្រីពៅ ជាបុគ្គលិកនៃក្រុមហ៊ុនមួយកន្លែងនាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ទឹកដីអង្គរ ខេត្តសៀមរាប ទៅកាន់អ្នកទាំងអស់គ្នា។ វាពិតជាអនុស្សាវរីយ៏ដែលមិនអាចបំភ្លេចបានចំពោះខ្ញុំ ព្រោះមានមិត្តរួមការងារ និងមិត្តភក្ដិជាច្រើននាក់ទៀតបានទៅជាមួយ ។ នៅទីនោះសប្បាយខ្លាំងណាស់ ហើយខ្ញុំនឹងទៅលេងម្ដងទៀត នាពេលក្រោយៗទៀត។